white and blue printer paper

កសាងសតិរឹងមាំ
និងសន្តិភាពផ្លូវចិត្ត

អាចរៀនអ្វីគ្រប់យ៉ាងបាន ដោយចេះអានបានលឿន
ចង់ចាំបានល្អ និងគិតបានវាងវៃ

27 មេរៀន

ជាវីដេអូមើលបានគ្រប់ពេល

3 ម៉ោង

នៃការហ្វឹកហាត់

ការមានគោលដៅពិតជាសំខាន់ ប៉ុន្តែតើយើងមានភាពធន ក្នុងការតស៊ូរហូតដល់តែសម្រេច ឬទម្លុះឧបសគ្គនោះដែរឬទេ?

ជីវិតជាក់ស្តែងមិនដូចការស្រមើស្រមៃរបស់យើងនោះទេ។ ជាក់ស្តែងអាចស្មុគស្មាញ និងមានការប៉ះទង្គេចអារម្មណ៍ និងផ្លូវចិត្តជាច្រើន។ ហើយពេលដែលទាំងនោះកើតឡើង យើងអាចធន់ និងរឹងមាំសម្រាប់វាដែរឬទេ?

មិនថាយើងស្ថិតនៅក្នុងវ័យណាក៏ដោយ ការមិនចេះគ្រប់គ្រងអារម្មណ៍ ការគ្មានភាពអត់ធ្មត់ ការអត់មានភាពក្លាហានគឺជាបញ្ហាប្រឈម ដែលនឹងអាចរារាំងយើងពីការរីកចម្រើន និងសេចក្តីសុខ។

ដើម្បីអាចសម្រេចរឿងធំ យើងក៏ត្រូវធ្វើខ្លួនជាមនុស្សធំដូចគ្នា។ យើងត្រូវការភាពរឹងមាំ ដើម្បីអាចទ្រទ្រង់ដំណើររបស់យើង ទៅកាន់គោលដៅ។ ប៉ុន្តែធ្វើយ៉ាងណា ដើម្បីអាចកសាងបុគ្គលិកលក្ខណៈរឹងមាំបែបនេះ?

កម្មវិធី “ពង្រឹងចិត្ត” គឺជាចម្លើយសម្រាប់បញ្ហានេះ។ ចិត្តរឹងមាំគឺជាបុគ្គលិកលក្ខណៈដែលយើងទាំងអស់គ្នាអាចកសាងឡើងបាន ទៅតាមបច្ចេកទេសត្រឹមត្រូវ ហើយក្នុងវគ្គសិក្សានេះ យើងនឹងណែនាំ ទៅតាមទស្សនវិជ្ជា Stoicism ដែលជាវិធីសាស្រ្តអាយុរាប់ពាន់ឆ្នាំដ៏មានប្រសិទ្ធភាព ក្នុងការកសាងភាពរឹងមាំ និងសន្តិភាពផ្លូវចិត្ត។

កម្មវិធីនេះមិនត្រឹមតែបង្រៀនពីទ្រឹស្តី Stoicism នោះទេ ប៉ុន្តែក៏បង្ហាញពីរបៀបអនុវត្ត ក្នុងជីវិតជាក់ស្តែងផងដែរ។ ដើម្បីមានរាងកាយរឹងមាំ យើងត្រូវតែហាត់ប្រាណ ហើយដើម្បីមានចិត្តរឹងមាំ យើងក៏ត្រូវហ្វឹកហាត់ចិត្តដូចគ្នាដែរ។ ជាមួយនឹងការអនុវត្តទៅតាមទ្រឹស្តីនោះ អ្នកនឹងមើលឃើញថាចិត្តមានភាពរឹងមាំជាងមុន ពីមួយថ្ងៃទៅមួយថ្ងៃ។

ចូលរួមកម្មវិធី ពង្រឹងចិត្ត ដើម្បីកែប្រែរបៀបគិត របៀបឆ្លើយតប និងរបៀបរស់នៅរបស់អ្នក សម្រាប់ជីវិតដែលមានពោរពេញដោយភាពរឹងមាំ ភាពរីករាយ និងសន្តិភាព។

អំពីទស្សនវិជ្ជា Stoicism

Stoicism គឺជាទស្សនវិជ្ជាដែលកើតចេញពីសម័យកាលក្រិកបុរាណមកម្ល៉េះ ហើយមកដល់ថ្ងៃនៅមានអាយុជាង ២០០០ ឆ្នាំមកហើយ និងត្រូវបានអនុវត្តដោយមនុស្សរាប់លាននាក់នៃច្រើនសម័យ ក្នុងការកសាងសតិរឹងមាំសម្រាប់ភាពពិបាក និងកសាងសន្តិភាពផ្លូវចិត្តក្នុងភាពមិនទៀងទាត់នៃជីវិត។

បុគ្គលល្បីៗពីប្រវត្តិសាស្រ្ត ដែលសិក្សានិងអនុវត្តពីទស្សនវិជ្ជានេះមានដូចជាប្រធានាធិបតីអាមេរិក George Washington, Thomas Jefferson និង Bill Clinton ។ រីឯទស្សនវិទូវិញមានដូចជា Adam Smith, Ralph Waldo Emerson, Immanuel Kant និង Montaigne ជាដើម។

មកដល់ថ្ងៃនេះ Stoicism នៅតែជាទស្សនវិជ្ជាមួយដ៏ល្បីល្បាយ និងទទួលស្គាល់ដោយមនុស្សម្នាជុំវិញពិភពលោក ដោយសារតែភាពងាយស្រួលក្នុងការអនុវត្ត និងប្រសិទ្ធភាពដែលវាផ្តល់ឱ្យ។ ទ្រឹស្តីពីទស្សនវិជ្ជានេះក៏បានបំផុសនូវបច្ចេកទេសមួយចំនួនក្នុងវិស័យចិត្តវិទ្យា ហើយក៏បានប្រើជាវិធីហ្វឹកហាត់ចិត្ត សម្រាប់ម្ចាស់ Startup នៅ Silicon Valley ផងដែរ។

លទ្ធផលនៃការសិក្សា

pile of white rocks on the seashore
pile of white rocks on the seashore
topless man holding black and white ceramic mug
topless man holding black and white ceramic mug

សតិរឹងមាំ៖ មានភាពធន និងភាពក្លាហានក្នុងការប្រឈមមុខនឹងឧបសគ្គ

សន្តិភាពផ្លូវចិត្ត៖ ចេះគ្រប់គ្រងអារម្មណ៍ និងបង្កើតភាពស្ងប់ក្នុងខ្លួន

bridge over the sea during sunset
bridge over the sea during sunset

រីករាយនឹងពេលបច្ចុប្បន្ន៖ ឈប់ពន្យារភាពរីករាយរបស់ខ្លួន និងមានអំណរនឹងជីវិត

black laptop computer on brown wooden table
black laptop computer on brown wooden table

ផលិតភាព៖ ផ្តោតអារម្មណ៍បានល្អ លើការងារដែលខ្លួនត្រូវធ្វើ

selective focus photography of pen
selective focus photography of pen

បញ្ញាក្នុងការគិតត្រិះរិះ៖ មានទស្សនៈកាន់តែមុតស្រួចទៅលើជីវិត

selective focus photography of an arrow
selective focus photography of an arrow

វិន័យខ្លួន៖ អាចគ្រប់គ្រងខ្លួនឯងបានល្អ និងមានគុណធម៌ក្នុងខ្លួន

បង្រៀនដោយផ្ទាល់

លោក លី មុនីពុទ្ធិ ជាគ្រូបង្វឹក ជាអ្នកនិពន្ធ និងជាវាគ្មិនក្នុងវិស័យអប់រំ ដែលមានគោលដៅក្នុងការជួយបុគ្គលម្នាក់ៗឱ្យយល់ពីខ្លួនឯង ចេះគិតត្រិះរិះបានល្អ និងលូតលាស់ក្លាយជាមនុស្សដ៏ប្រពៃម្នាក់។

ជាមួយនឹងបទពិសោធន៍ច្រើនឆ្នាំក្នុងការធ្វើដំណើរ ការរស់នៅ និងការងារនៅច្រើនប្រទេស ពុទ្ធិមានទស្សនៈយ៉ាងទូលំទូលាយទៅលើសង្គម និងជីវិត។ រួមនឹងការសិក្សាស្រាវជ្រាវជាមួយនឹងសៀវភៅរាប់រយក្បាល ការគិតឃើញរបស់គាត់ក៏មានភាពជ្រៅជ្រះ និងម៉ត់ចត់ផងដែរ។

បន្ទាប់ពីប្រលូកនៅក្នុងបរិវេណការងារនិងឆាកអន្តរជាតិ ពុទ្ធិបានសម្រេចវិលត្រលប់មកប្រទេសកម្ពុជា ដើម្បីចូលរួមចំណែកក្នុងវិស័យអប់រំយើង។ ពុទ្ធិបានចែករំលែកចំណេះដឹងជីវិតជាច្រើន ទៅតាម "រៀនរស់ផតខាស់" (Rean Ruos Podcast) ដែលត្រូវបានទទួលស្គាល់ជាផតខាស់អប់រំលេខ ១ នៅកម្ពុជានៅលើ Apple Podcasts និងទៅតាមកម្មវិធីអប់រំនានា ដែលមានរួមទាំងបទបង្ហាញនៅលើឆាក TEDx ទៀតផង។

ដើម្បីពង្រីកតម្លៃដែលខ្លួនអាចផ្តល់ឱ្យសង្គម ពុទ្ធិក៏និពន្ធសៀវភៅ និងដឹកនាំវគ្គសិក្សាទាក់ទងពីជីវិតផងដែរ។ ពុទ្ធិតែងតែរំលឹកជារឿយៗថា "ដរាបណានៅរស់ រៀនរស់" ព្រោះការរៀនគឺជាដំណើរមួយដែលយើងត្រូវធ្វើពេញមួយជីវិត។

​រចនាសម្ព័ន្ធនៃកម្មវិធីសិក្សា

ផ្នែកទី ១៖ មូលដ្ឋានណែនាំ

កសាងមូលដ្ឋានគ្រិះនៃទស្សនវិជ្ជា និងសិក្សាប្រភពនៃទស្សនវិជ្ជា Stoicism ។

ផ្នែកទី ២៖ ទស្សនត្រឹមត្រូវ

សេចក្តីសុខគឺទៅតាមការគិត ដូចនេះគួរទែរៀនសម្លៀងការយល់ឃើញ និងការគិតរបស់ខ្លួន ទៅលើពិភពលោក និងខ្លួនឯង។ មុនអាចធ្វើអ្វីត្រឹមត្រូវ យើងត្រូវមានការយល់ដឹងត្រូឹមត្រូវជាមុនសិន។

ផ្នែកទី ៣៖ ទង្វើត្រឹមត្រូវ

កែប្រែពីការដឹងថាខ្លួនគួរធ្វើអ្វី ឱ្យទៅជាការធ្វើរឿងទាំងអស់ហ្នឹងឱ្យបានមែន។ ផ្នែកនេះផ្តោតទៅលើភាពក្លាហាន ក្នុងប្រឈមមុខនឹងកិច្ចការ ដែលយើងត្រូវធ្វើ។

ផ្នែកទី ៤៖ ស្មារតីត្រឹមត្រូវ

ស្មារតីត្រឹមត្រូវគឺចាំបាច់ ក្នុងការអាចធ្វើរឿងត្រឹមត្រូវមួយ ឱ្យដល់ចប់ និងជាពិសេសបានសម្រេច។ ផ្នែកនេះនឹងណែនាំពីការកសាងស្មារតីធន់ ដែលចាំបាច់សម្រាប់ការតស៊ូដល់ទីបញ្ចប់។

ផ្នែកទី ៥៖ ធនធានបន្ថែម

ឯកសារសម្រាប់សិក្សាបន្ថែមទាក់ទងពីទស្សនវិទូ និងទ្រឹស្តីនានានៃទស្សនវិជ្ជា Stoicism ។

ត្រឹមតែ 29$ អ្នកនឹងទទួលបាន

  • 27 មេរៀនជាវីដេអូទៅលើជំនាញអាន

  • ឯកសារជំនួយសម្រាប់ការរៀនអាន

  • អាចមើលតាមពេលទំនេរ ដោយគ្មានថ្ងៃកំណត់

  • គេហទំព័រសម្រាប់សិក្សា

  • តេលេក្រាមគ្រូបជំនួយការរៀន