ឈប់ខ្លាចសៀវភៅ
និងអភិវឌ្ឍខ្លួនយ៉ាងគ្មានកំណត់

អាចរៀនអ្វីគ្រប់យ៉ាងបាន ដោយចេះអានបានលឿន
ចង់ចាំបានល្អ និងគិតបានវាងវៃ
ខំអាន តែពិបាកនឹងឃើញលទ្ធផលមែនទេ?
យើងតែងតែដឹងថាយើងគួរអាន ប៉ុន្តែពេលអានម្តងៗពិតជាពិបាក។
ពេលបើកសៀវភៅមក បើអានមិនចប់ទេ មានតែចប់ទាំងមិនយល់។
មិនថាអ្នកជាសិស្ស ឬអ្នកជំនាញវ័យក្មេងម្នាក់នោះទេ បញ្ហាប្រឈមទាំងនេះអាចរារាំងផ្លូវអ្នកទៅកាន់ចំណេះដឹង។
កម្មវិធីរៀនអាន គឺជាចម្លើយមួយដែលនឹងជួយដោះស្រាយបញ្ហាមួយនេះ។ ជាធម្មតា ពេលយើងរៀនអាននាវ័យកុមារ យើងរៀនតែអានសូរសម្លេង។ ប៉ុន្តែការអានសៀវភៅមិនដូចការរៀនអានពាក្យនោះទេ។
ជាហេតុ យើងត្រូវរៀនពីវិធីសាស្រ្តត្រឹមត្រូវ ដូចនេះអ្នកអាចអានសៀវភៅបានរាប់រយបានយ៉ាងងាយស្រួល។
កម្មវិធីនេះនឹងមិនត្រឹមតែនេះតែលើការអានទេ តែក៏ណែនាំអ្នកទៅលើការលូតលាស់ដ៏មានប្រសិទ្ធភាពទៅកាន់គោលដៅជីវិតរបស់អ្នក។ តស់ចូលរួម រៀនអាន ដើម្បីកែប្រែរបៀបអាននិងរបៀបរៀនរបស់អ្នកសម្រាប់លទ្ធផលជីវិតមួយដែលថ្មីនិងភ្លឺស្វាងសម្រាប់អ្នក។
អានបានច្រើន ដោយមិនចាំបាច់ ចំណាយពេលច្រើន
រៀនអាន ជាកម្មវធីដែលចងក្រងផ្តោតទៅលើទ្រឹស្តីរៀនមួយថ្មីរបស់ពុទ្ធិ ដែលជាអ្នកដឹកនាំផតខាស់លេខមួយលើផ្នែកអប់រំនៅប្រទេសកម្ពុជា។
ចំណុចពិសេសនៃកម្មវិធីនេះគឺមាននូវការអនុវត្តដែលងាយយល់ និងងាយធ្វើ ដែលនឹងជួយឱ្យអ្នកឃើញលទ្ធផលមួយថ្មីភ្លាម បន្ទាប់ពីការអនុវត្ត។
ការអានមិនចាំបាច់ជាដំណើរមួយដែលពិបាក និងត្រូវការពេលច្រើនទេ។ កាលណាយើងអានតាមរបៀបត្រឹមត្រូវ លទ្ធផលនឹងលេចចេញមកយ៉ាងងាយស្រួល។
ជាមួយនឹងជំហាន់ដ៏សាមញ្ញ អ្នកនឹងអានបានលឿន
ចងចាំបានល្អ និងជាពិសេសចេះគិតត្រិះរិះបានប្រសើរ។
ជាមួយនឹងជំនាញនេះ អ្នកនឹងអាច
អាននិងយល់បានច្រើន ដោយចំណាយពេលតិច។
បន្ទាប់ពីបញ្ចប់កម្មវិធីនេះ ល្បឿនអានអ្នកនឹងកើនឡើងយ៉ាងតិចពីរដង។
បង្រៀនដោយផ្ទាល់


លោក លី មុនីពុទ្ធិ ជាគ្រូបង្វឹក ជាអ្នកនិពន្ធ និងជាវាគ្មិនក្នុងវិស័យអប់រំ ដែលមានគោលដៅក្នុងការជួយបុគ្គលម្នាក់ៗឱ្យយល់ពីខ្លួនឯង ចេះគិតត្រិះរិះបានល្អ និងលូតលាស់ក្លាយជាមនុស្សដ៏ប្រពៃម្នាក់។
ជាមួយនឹងបទពិសោធន៍ច្រើនឆ្នាំក្នុងការធ្វើដំណើរ ការរស់នៅ និងការងារនៅច្រើនប្រទេស ពុទ្ធិមានទស្សនៈយ៉ាងទូលំទូលាយទៅលើសង្គម និងជីវិត។ រួមនឹងការសិក្សាស្រាវជ្រាវជាមួយនឹងសៀវភៅរាប់រយក្បាល ការគិតឃើញរបស់គាត់ក៏មានភាពជ្រៅជ្រះ និងម៉ត់ចត់ផងដែរ។
បន្ទាប់ពីប្រលូកនៅក្នុងបរិវេណការងារនិងឆាកអន្តរជាតិ ពុទ្ធិបានសម្រេចវិលត្រលប់មកប្រទេសកម្ពុជា ដើម្បីចូលរួមចំណែកក្នុងវិស័យអប់រំយើង។ ពុទ្ធិបានចែករំលែកចំណេះដឹងជីវិតជាច្រើន ទៅតាម "រៀនរស់ផតខាស់" (Rean Ruos Podcast) ដែលត្រូវបានទទួលស្គាល់ជាផតខាស់អប់រំលេខ ១ នៅកម្ពុជានៅលើ Apple Podcasts និងទៅតាមកម្មវិធីអប់រំនានា ដែលមានរួមទាំងបទបង្ហាញនៅលើឆាក TEDx ទៀតផង។
ដើម្បីពង្រីកតម្លៃដែលខ្លួនអាចផ្តល់ឱ្យសង្គម ពុទ្ធិក៏និពន្ធសៀវភៅ និងដឹកនាំវគ្គសិក្សាទាក់ទងពីជីវិតផងដែរ។ ពុទ្ធិតែងតែរំលឹកជារឿយៗថា "ដរាបណានៅរស់ រៀនរស់" ព្រោះការរៀនគឺជាដំណើរមួយដែលយើងត្រូវធ្វើពេញមួយជីវិត។
រចនាសម្ព័ន្ធនៃកម្មវិធីសិក្សា
ផ្នែកទី ១៖ មូលដ្ឋាននៃការអាន
មិនថាយើងចង់រៀនអ្វីក៏ដោយ យើងត្រូវកែប្រែចិត្តគំនិតយើងជាមុនសិន។ មេរៀនក្នុងផ្នែកនេះនឹងជួយអ្នកកសាងផ្នត់គំនិតត្រឹមត្រូវ ដែលនឹងធ្វើឱ្យដំណើរនៃការអានរបស់អ្នកមានភាពរលូននិងពោរពេញដោយភាពរីករាយ។
ផ្នែកទី ២៖ អានបានលឿន
ជាមួយនឹងការកែប្រែរបៀបអានតូចៗ តាមការណែនាំ អ្នកនឹងឃើញលទ្ធផលដ៏ធំ។ គ្រាន់តែបីមេរៀនដំបូងទាក់ពីល្បឿន សិស្សនៃកម្មវិធីរៀនអានបង្កើនល្ប្បឿនជាមធ្យម ៥០% ភាគរយ។
ផ្នែកទី ៣៖ ចងចាំបានល្អ
វិធីសាស្រ្តដែលអ្នកនឹងរៀនពីផ្នែកនេះនឹងជួយអ្នកចងចាំ ដោយមិនចាំបាច់ទន្ទេញ។ ពិសេសជាងនេះទៅទៀត អ្នកនឹងយល់កាន់តែប្រសើរពីអ្វីដែលខ្លួនអាន ព្រោះការចងចាំដែលពិតជាមាំមែននោះជាការយល់នេះហើយ។
ផ្នែកទី ៤៖ អនុវត្តបានជាក់ស្តែង
យើងអានមិនដើម្បីអានទេ ប៉ុន្តែដើម្បីរស់ជីវិតមួយដែលកាន់តែប្រសើរ។ ក្នុងផ្នែកនេះ អ្នកនឹងយល់ពីរបៀបកសាងចំណេះដឹងពិតមែន ព្រោះចំណេះដឹងកើតចេញពី "ការចេះ" មិនមែនតែ "ការដឹង" តែមួយទេ។
ផ្នែកទី ៥៖ គិតបានវាងវៃ
ប្រាជ្ញាយើងមិនលូតលាស់ ដោយសារតែខំចាំមេរៀនណាមួយទេ ប៉ុន្តែពីការគិតត្រិះរិះលើអ្វីដែលខ្លួនបានរៀន។ តាមលំនាំដែលអ្នកនឹងសិក្សា អ្នកនឹងមិនត្រឹមតែក្លាយជាអ្នកអានដ៏ល្អទេ តែក៏ជាអ្នកគិតម្នាក់ដ៏ឆ្នើម។


ត្រឹមតែ 24$ អ្នកនឹងទទួលបាន
34 មេរៀនជាវីដេអូទៅលើជំនាញអាន
8 ឯកសារជំនួយសម្រាប់ការរៀនអាន
អាចមើលតាមពេលទំនេរ ដោយគ្មានដែនកំណត់
គេហទំព័រសម្រាប់សិក្សា
មេរៀនបន្ថែមពីរ៖
របៀបបង្កើតខួរក្បាលឌីជីថល
របៀបប្រើ ChatGPT សម្រាប់ការរៀន
តេលេក្រាមគ្រូបជំនួយការរៀន