រៀនដើម្បីជីវិត
តើការសិក្សានៅសាលាតែមួយគត់គ្រប់គ្រាន់សម្រាប់ជីវិតយើងដែរឬទេ? ការអប់រំនេះពិតជាសំខាន់មែន ដោយបានផ្តល់នូវជំនាញវិជ្ជាជីវៈមួយដែលជួយយើងរកប្រាក់កម្រៃសម្រាប់ផ្គត់ផ្គង់ជីវិត ប៉ុន្តែខ្វះនូវការណែនាំពីជំនាញជីវិតដែលធ្វើឱ្យជីវិតយើងរស់រវើក។ ជាហេតុ យើងជាច្រើនអាចមានការងារល្អមែន តែខ្វះស្នាមញញឹមក្នុងជីវិត ហើយនេះហើយជាគម្លាតរវាងសាលានិងជីវិត។
គោលដៅនៃ រៀនរស់ ជាការជួយអ្នកបិទគម្លាតនេះ ដោយជួយអ្នកឱ្យមានអំណាចមកលើជីវិតខ្លួន ទៅតាមការភ្ជាប់ការរៀន ជាមួយនឹងជីវិតជាក់ស្តែងរបស់។ យើងជឿថាការរៀនជាដំណើរមួយជីវិត ដែលយើងត្រូវតែសម្របសកម្មភាពនេះជាមួយនឹងតម្រូវការជីវិតយើង ដូចនេះយើងអាចរស់ជីវិតមួយដែលពេញលេញបាន។
រៀនរស់ផ្តល់នូវវគ្គសិក្សាទៅលើជំនាញជីវិត ដែលចាំបាច់។ វគ្គសិក្សាទាំងនេះផ្តោតទៅលើការកសាងបញ្ញា ការចេះគិតត្រិះរិះ និងស្មារតីរឹងមាំដែលនឹងជួយអ្នកយកជ័យជំនះទៅលើឧបសគ្គ និងជាពិសេសសម្រេចក្តីសុបិនរបស់អ្នក។
រៀនរស់នឹងប្តេជ្ញាចិត្តក្នុងការជួយអ្នករស់ជាមួយនឹងគោលបំណងច្បាស់លាស់ ភាពស្រស់ស្រាយ និងការលូតលាស់មួយដ៏ប្រពៃ។ ចូលរួមជាមួយពួកយើងនៅក្នុងដំណើរនៃការរៀនសូត្រសម្រាប់ការជីវិត និងស្វែងយល់ពីលទ្ធភាពដែលគ្មានដែនកំណត់នៅក្នុងខ្លួនអ្នក។
កម្មវិធីរៀនអាន
បើចំណេះជាអំណាច ការចេះអាននេះហើយជាមហាអំណាច។ ពេលដែលអ្នកចេះពីរបៀបអានត្រឹមត្រូវ អ្នកនឹងអាចអានសៀវភៅបានរាប់រយ និងរៀនជំនាញរាប់សិបទៅតាមតម្រូវការជីវិតនិងការងារបាន ដោយគ្មានដែនកំណត់ដូចមុនឡើយ។
ជាមួយនឹងជំនាញអាននេះ អ្នកនឹងមានថាមពលដ៏ពិសេសទៅលើជីវិត ដោយចេះរៀនដោយឯករាជ្យ និងគ្មានដែនកំណត់។ មិនថាអ្នកត្រូវការជំនាញឬចំណេះអ្វីក៏ដោយក្នុងជីវិត អ្នកមិនត្រូវមើលរំលងការអានឡើយ។